Lo sentimos. Aún no hemos traducido esta página al español. Avísenos si desea que esto sea una prioridad y traduciremos la página lo antes posible.


We're sorry. We have not yet translated this page into Spanish. Please let us know if you want us to make it a priority and we will work to translate it as soon as possible.


Solicitar traducción Request translation

Gracias, su solicitud ha sido presentada. Thank you, your request has been submitted.

នៅលើទំព័រនេះ

អត្ថប្រយោជន៍នៃភាពអត់ការងារធ្វើ | ច្បាប់ឈប់សម្រាកគ្រួសារ និងឈឺដោយមានប្រាក់បៀវត្សរ៍ | ការងារ និងការបណ្តុះបណ្តា

 


អត្ថប្រយោជន៍នៃភាពអត់ការងារធ្វើ

ដាក់ពាក្យសុំដោយហៅទូរសព្ទទៅលេខ 800-410-0758។ ចុចលេខភ្ជាប់បន្តលេខ 20 ដើម្បីសុំជំនួយជាភាសាខ្មែរ (មានសេវាបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ)។ បើលោកអ្នកថ្លង់ ធ្ងន់ត្រចៀក ឬមានបញ្ហលំបាកក្នុងការនិយាយ សូមទូរសព្ទទៅ Washington Relay Service (សេវាកម្មបញ្ជូនបន្តរបស់រដ្ឋវ៉ាស៊ីនតោន) ដោយចុចលេខ 711។

               

នៅពេលលោកអ្នកហៅទៅលេខនេះ លោកអ្នកអាចនឹងឮ សារនេះ (ឯកសារ wav) ជាភាសាអង់គ្លេស។ និយាយថា៖ "ដោយសារមានការហៅទូរសព្ទចូលច្រើនពេក យើងមិនអាចទទួលទូរសព្ទរបស់លោកអ្នកនៅពេលនេះបានទេ។  សូមទូរសព្ទមកពេលក្រោយ ឬចូលមើលព័ត៌មាន និងសេវាកម្មសម្រាប់អ្នកគ្មានការងារធ្វើនៅលើគេហទំព័ររបស់យើង www.esd.wa.gov។ សូមអរគុណសម្រាប់ការអត់ធ្មត់របស់លោកអ្នក។ សូមជម្រាបលា។"

 

ទោះបីជាមានការហៅចូលច្រើនក៏ដោយ យើងប្តេជ្ញាចិត្តជួយលោកអ្នក។ យើងមានអ្នកបកប្រែផ្ទាល់មាត់នៅប្រចាំការ។ ប្រសិនបើលោកអ្នកត្រូវការដាក់ពាក្យតាមទូរសព្ទ គន្លឹះទាំងនេះអាចជួយលោកអ្នកបាន។

  • ទូរសព្ទទៅមុនឬពេលក្រោយដើម្បី បង្កើនឱកាសរបស់លោកអ្នកក្នុងការទាក់ទងដល់ប្រតិបត្តិករ។ ម៉ោងធ្វើការ និងព័ត៌មាននៃមជ្ឈមណ្ឌលទាមទារសំណង
  • លើកទូរសព្ទ។វាអាចជាយើងខ្ញុំ! ឈ្មោះរបស់យើងនឹងមិនបង្ហាញនៅលើលេខសម្គាល់អ្នកហៅចូលរបស់លោកអ្នកទេ។ ប្រសិនបើលោកអ្នកខកខានទទួលការហៅទូរសព្ទរបស់យើង លោកអ្នកនឹងត្រូវហៅមកយើងវិញ ដែលនឹងបន្ថែមរយៈពេលសម្រាប់ដំណើរការដាក់ពាក្យរបស់លោកអ្នក។ 

កំពុងដាក់ពាក្យ៖

  

Paid Family & Medical Leave (ច្បាប់ឈប់សម្រាកគ្រួសារ និងឈឺដោយមានប្រាក់បៀវត្សរ៍)

 

Paid Family & Medical Leave (ច្បាប់ឈប់សម្រាកគ្រួសារ និងឈឺដោយមានប្រាក់បៀវត្សរ៍) គឺជាអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតនៅរដ្ឋវ៉ាស៊ីនតោន។ ប្រចាំការនៅទីនេះសម្រាប់លោកអ្នក នៅពេលដែលស្ថានភាពសុខភាពធ្ងន់ធ្ងររារាំងលោកអ្នកពីការងារ ឬនៅពេលដែលលោកអ្នកត្រូវការពេលមើលថែសមាជិកគ្រួសារ បង្កើតចំណងទំនាក់ទំនងជាមួយកូនដែលទើបតែកើត ឬចំណាយពេលជាមួយសមាជិកគ្រួសាររៀបចំត្រៀមខ្លួនចូលបម្រើយោធានៅក្រៅប្រទេស។

 

ស្វែងយល់បន្ថែមអំពី Paid Leave (ច្បាប់ឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍)

 

ការងារ និងការបណ្តុះបណ្តាល (ភាសាអង់គ្លេស និងអេស្ប៉ាញ)

WorkSource អាចជួយលោកអ្នកស្វែងរកការងារ ឬអាជីពបន្ទាប់របស់លោកអ្នក។ ចូលទៅកាន់គេហទំព័រ WorkSourceWA.com ដើម្បីចាប់ផ្ដើម។ ក្រោមផ្នែក Resources (ធនធាន)សូមប្រើ WorkSource locator (កម្មវិធីរកទីតាំង WorkSource) ដើម្បីស្វែងរកការិយាល័យនៅជិតលោកអ្នក ហើយមើលថាសេវាកម្មណាខ្លះដែលបម្រើតាមអនឡាញ និងដោយផ្ទាល់។